អំពីប្រព័ន្ធច្បាប់កម្ពុជា

គោលបំណងនៃការបង្ហាញដំណើរការរបង្កើតច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺផ្តល់អ្នកប្រើប្រាស់ទាំងឡាយណាដែលមិនសូវយល់ច្បាស់ពីប្រពន្ធ័ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អោយកាន់តែ

ច្បាស់ដើម្បីណែនាំពួកគេនូវមធ្យោបាយតាមផ្លូវច្បាប់ត្រឹមត្រូវដែលអាចប្រើប្រាស់បាននៅលើ chbab.net ។



១. ការណែនាំ


ច្បាប់គឺជាការកំណត់នូវវិធានទាំងឡាយណាដែលប្រទេសឬ​សហគមន៍មួយទទួលស្គាល់ដូចជាការកំរិតសកម្មភាពនៃប្រជាជនគ្រប់រូប ហើយមានលក្ខណៈចាប់បង្ខំឲ្យទទួលខុសត្រូវព្រហ្មទណ្ឌ។


នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការវិវត្តន៍ជាច្រើនពីច្បាប់ប្រពៃណីដែលមិនសរសេរដែលរាលដាលតំាងពីសម័យអង្គរមកជាច្បាប់សរសេរដែលត្រូវអនុម័តដោយស្ថាប័ននីតិបញ្ញាតិ្តដែលពាក់ព័ន្ធជាច្រើន។ប្រព័ន្ធច្បាប់នៅក្នងប្រទេស កម្ពុជាជះឥទ្ធិពលជាខ្លាំងពីប្រពន្ធ័ច្បាប់ស៊ីវិលរបស់ប្រទេសបារំាងនៅក្រោមអាណានិគមពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣ និង រហូតដល់ ១៩៧៥។ នៅក្រោមរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ខែ មេសា ទៅដល់ខែ មិថុនាឆ្នាំ១៩៧៩ប្រពន្ធ័ច្បាប់របស់ប្រទេសកម្ពុជាទាំងមូលទាំងច្បាប់ដែលមានស្រាប់ដូចជាច្បាប់របស់រដ្ឋាភិបាលនិងច្បាប់គ្រប់គ្រងប្រពន្ធ័យុត្ថាធិការត្រូវ បានបំភ្លេចបំផ្លាញ។ ចៅក្រម មេធាវី និង អ្នកច្បាប់ជាច្រើនត្រូវបានសម្លាប់។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជានៅឆ្នាំ ១៩៧៩ ប្រពន្ធ័ច្បាប់របស់ប្រទេសកម្ពុជាត្រូវបានជះឥទ្ធិពលដោយវៀតណាមដូចជាច្បាប់កិច្ចសន្យា។ នៅក្នុងអំឡុងពេលនៃការចុះអន្តរាគមន៍របស់កក្រុមការងារអង្គការសហប្រជាជាតិពីឆ្នាំ ១៩៩១ ដល់ ១៩៩៣ ច្បាប់ជាច្រើនត្រូវបានរៀបចំមានទាំងច្បាប់ព្រហ្មទណ្ឌ័ច្បាប់ទាក់ទងនឹងយុត្ថាធិការតុលាការនិងច្បាប់ដែលត្រូវប្រើប្រាស់ក្នុងសង្គមជាច្រើនទៀត។ជាលទ្ធផលការធ្វើកំណែរទម្រង់ច្បាប់បរទេសមកជាច្បាប់នៅក្នុងប្រទេស ធ្វើឲ្យប្រពន្ធ័នៅក្នុងប្រ ទេសកម្ពុជាត្រូវបានបញ្ជៀបចូលនូវប្រពន្ធ័ច្បាប់  common law។


ប្រពន្ធ័ច្បាប់នៅពេលបច្ចុប្បន្នគឺត្រូវបានលាយបញ្ចូលគ្នារវាង Civil Law និង Common law.


សំរាប់ការណែនាំបន្ថែមអំពីច្បាប់កម្ពុជាសូមអាន នៅទីនេះ


២. ប្រពន្ធ័ច្បាប់កម្ពុជា


ប្រពន្ធ័ច្បាប់នៅកម្ពុជាភាគច្រើនផ្អែកលើការសរសេរដែលកំណត់ដោយស្ថាប័ននីតិបញ្ញាតិ្ត។ប្រភពច្បាប់របស់កម្ពុជាត្រូវបានបែងចែកជា ២ គឺប្រភពសំខាន់ និង ប្រភពច្បាប់បន្ទាប់បន្សំ។


ប្រភពសំខាន់រួមបញ្ជូលទាំងច្បាប់ដែលបង្កើតដោយអាជ្ញាធរមានសមត្ថកិច្ច។ច្បាប់ទាំងអស់សុទ្ធតែជាបទដ្ឋានគតិយុត្តដែលបង្តើតឡើងដោយអាជ្ញាធរមានសម្ថតកិច្ចរបស់រដ្ឋាភិបាលត្រូវបានរក្សាទុកដោយរាជក្រឹត្យ។ច្បាប់អន្តរជាតិផងដែរ​ជាប្រភពទាំងស្រុងរបស់ច្បាប់ជាតិដោយយោងទៅតាមសេចក្តីសំរេចឆ្នាំ២០០៧របស់ក្រុមប្រឹក្សាធម្មនុញ្ញដោយបញ្ជាក់ថa ពាក្យច្បាប់នៅក្នុងកម្ពុជាមានន័យទាំងពីរគឺច្បាប់ ជាតិ និង ច្បាប់អន្តរជាតិ។ ប្រភពបន្ទាប់បន្សំមានលក្ខណៈមិនសូវផ្លូួវការដូចជាទំនៀមទម្លាប់ប្រពៃណីលទ្ធិនិងសេចក្តីសំរេច។ក្នុងរឿងក្តីរដ្ឋប្បវេណីនៅពេលមិនមានច្បាប់សរសេរណាមួយត្រូវនិឹងរឿងក្តីឬច្បាប់នោះមិនមានភាពច្បាស់លាស់ចៅក្រមអាចធ្វើការពិចារណាទៅប្រពៃណី ទំនៀមទម្លាប់ មនសិការ និង សមធម៌។ សំរាប់ការសម្រេចចិត្តពីមុនមករបស់តុលាការកម្ពុជាលើកលែងតែតុលាការវិសាមញ្ញនៅក្នុងកម្ពុជាគេមិនផ្តោតទៅលើប្រពៃណីទំនៀមទម្លាប់គឺអាស្រ័យលើក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នមួយប្រមូលផ្តំុជម្លោះទាក់ទងនឹង ការងារនឹងត្រូវដោះស្រាយ។


៣ ឋានានុក្រមនៃបទដ្ឋានគតិយុត្តនៅក្នុងប្រពន្ធ័ច្បាប់កម្ពុជា


ឋានានុក្រមនៃបទដ្ឋានគតិយុត្ត ត្រូវចាប់ផ្តើមពីច្បាប់ដែលមានឋានានុក្រមខ្ពស់ជាងគេ ទៅច្បាប់ដែលមានឋានានុក្រម ទាបជាងគេ។

Hierarchy of norms in Cambodia KH.jpg


ដូចដែលបានឃើញខាងលើរចនាសម្ព័នឋានានុក្រមនៃបទដ្ឋានគតិយុត្តិនីមួយៗមានសុពលភាពនិងស្របច្បាប់ទៅតាមឋានានុក្រម ដែលបានបង្ហាញខាងលើ ដូច្នេះហើយមានវិធានថ្មីបានចែង

  • ត្រូវតែស្របតាមបទដ្ឋានគតិយុត្តដែលមានឋានានុក្រមខ្ពស់ជាងគេ

  • អាចកែសម្រួលជាមួយវិធានច្បាប់ពីមុនដែលមានឋានានុក្រមស្មើរគ្នា

  • ចាត់ទុកជាមោឃៈរាល់ច្បាប់ទាំងឡាយណាដែលផ្ទុយ នឹងមានឋានានុក្រមតូចជាង។


ទាំងនេះជាចំណុចមួយចំនួននៃការធ្វើឲ្យកាន់តែច្បាស់នៃតារាងខាងលើ៖​


ច្បាប់ទាំងអស់និង លិខិតបទដ្ឋានគតិយុត្តត្រូវបានរៀបចំដោយស្ថាប័នរដ្ឋដាច់ខាតត្រូវស្របជាមួយនឹងរដ្ឋធម្មនុញ្ញ។

ព្រះរាជក្រឹត្យ ត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពបំផុតដើម្បីរៀបចំតួនាទី និង ការប្រព្រឹត្តទៅរបស់ស្ថាប័ន និង បង្កើត ស្ថាប័នសាធារណៈថ្មី ឬ តែងតំាងមន្រ្តីដូចជា ចៅក្រម និង មន្រ្តីការទូត។ ព្រះរាជក្រឹត្យត្រូវតែស្របតាមរដ្ឋធម្មនុញ្ញ។អនុក្រឹត្យត្រូវបានប្រើដើម្បីបញ្ជាក់បន្ថែមច្បាប់ដែលមានស្រាប់កំណត់តួនាទីនិងកិច្ចការរបស់ស្ថាប័នរដ្ឋាភិបាល ឬតែង តាំមន្ត្រីសាធារណៈ។ ជាទូទៅ វាជាការសំរេចចិត្តរបស់រដ្ឋាភិបាល។ អនុក្រឹត្យដាច់ខាតត្រូវតែស្របរដ្ឋធម្មនុញ្ញ។

ប្រកាសត្រូវបានប្រើយ៉ាងជាក់លាក់ចំពោះការផ្តល់ជាមូយនឹងច្បាប់ចេញស្ថាប័ននីតិបញ្ញាតិ្តហើយត្រូវតែស្របនឹងច្បាប់ អនុក្រឹត្តដើម្បីបង្កើតប្រកាសនោះ។



សេចក្តីសំរេចជានិច្ចកាលត្រូវបានចេញដោយនាយករដ្ឋមន្រ្តីឬរដ្ឋមន្រ្តីដែលទាក់ទងហើយត្រូវប្រើបណ្ណោះអាសន្ន(វានឹងរលាយបាត់នៅពេលគោលដៅនោះបានសម្រេច)ពាក្យថាសំរេចសម្រេចមិនត្រូវបានឲ្យនិយមន័យដោយច្បាប់នោះទេ។ ក្នុងការអនុវត្ត វាមាន ការសេចក្តីសំរេចជាច្រើនប្រភេទដូចជា សេចក្តីសំរេចចេញដោយ ក្រុមប្រឹក្សាធម្មនុញ្ញ សេចក្តីសំរេចចេញដោយនាយករដ្ឋមន្រ្តីនិងសេចក្តីសំរេចចេញដោយរដ្ឋមន្រ្តីដែលទាក់ទង។នៅពេលសេចក្តីសំរេចចេញដោយក្រមប្រឹក្សាធម្មនុញ្ញវាជាសេចក្តីសំរេចចុងក្រោយហើយមានលក្ខណៈចាប់បង្ខំនិងស្របជាមួយនឹងឋានានុក្រមច្បាប់ដែលខ្ពស់ជាងគេ។ មានន័យថា គ្រប់ច្បាប់និង បទបញ្ញាត្តិទាំងឡាយត្រូវតែស្របនឹងវា។


សារាចរ ត្រូវបានប្រើដើម្បីបញ្ជាក់លើការងារ និង កិច្ចការរបស់ក្រសូងនីមួយៗ ដើម្បីចង្អុលបង្ហាញច្បាប់ និង ណែនាំ។ វាត្រូវបានចុះហត្ថ លេខាដោយនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីដែលទាក់ទង។ សារាចរមិនមានលក្ខណៈចាប់បង្ខំនោះទេ។បទបញ្ញាតិ្តក្នុងស្រុកឬ​ដីការគឺជាវិធានច្បាប់ដោយបង្កើតដោយក្រុមប្រឹក្សានៅក្នុងស្រុក នៅកំរិតថ្នាក់ក្រោមជាតិ  រួមបញ្ជូលទាំងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ខ័ណ្ឌ ក្រុមប្រឹក្សាសង្កាត់​ ឃំុ និង ក្រុមប្រឹក្សាភូមិ។

វាមានប្រសិទ្ធភាពត្រឹមតែដែនសម្ថតកិច្ចរបស់ខ្លួនដែលបានចេញផ្សាយដោយក្រុមប្រឹក្សាដែលបានបង្កើតវា ហើយមិន អាចធ្វើឲ្យមានជម្លោះណាមួយកើតឡើងជាមួយលិខិតតុបករណ៍ដទៃទៀតក្នុងថ្នាក់ជាតិបានទេ។



៤ ការអនុម័តច្បាប់


យោងទៅតាមមាត្រា៩១នៃក្រុមប្រឹក្សធម្មនុញ្ញសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភានិងនាយករដ្ឋមន្រ្តីមានសិទ្ធិបង្កើតច្បាប់ថ្មីៗ។ ច្បាប់ អាចត្រូវបានស្នើរ ឬ ព្រាង នៅពេលច្បាប់ត្រូវបាន ស្នើរ វាមានន័យថា ច្បាប់នោះមកពីសមាជិករដ្ឋសភា ឬ​សមាជិកព្រឹទ្ធសភា និង នៅពេលច្បាប់នោះត្រូវបាន ព្រាង គឺមានន័យថាវាចេញពី រដ្ឋាភិបាល។


Enactment of Law KH.jpg

៥. ពិនិត្យទៅលើធម្មនុញ្ញានៃច្បាប់

Checking the Constitutionality of a law in Khmer .jpg


៦ ការបកស្រាយច្បាប់

យោងទៅតាមមាត្រា ១៣៦ នៃរដ្ឋធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែធ្វើការបកស្រាយ និង ពន្យល់រដ្ឋធម្មនុញ្ញនិង ច្បាប់ដែលបានអនុម័តដោយរដ្ឋសភានិងពិនិត្យយ៉ាងល្អិតល្អន់ដោយព្រឹទ្ធសភា។ក្រៅពីក្រុមប្រឹក្សាធម្មនុញ្ញច្បាប់ក៏អាចត្រូវបានអនុវត្តន៍ដោយតុលាការនិងរដ្ឋាភិបាលដែលអនុវត្តច្បាប់។ដូចដែលបានរៀបរាប់ខាងលើឧទាហរណ៍ច្បាប់ណាមួយមានលក្ខណៈស្រពិចស្រពិល ឬមិនបានចែងពី ករណីជាក់លាក់ណាមួយ តុលាការត្រូវសំឡឹងមើលទំនៀមទម្លាប់ ប្រពៃណី ភាពយុត្តិធម៌ និងសមធម៌ ដែលជាប្រភពបន្ទាប់បន្សំនៃច្បាប់។



៦ ច្បាប់អន្តរជាតិ នៅក្នុងប្រពន្ធ័ច្បាប់កម្ពុជា


យោងទៅតាមមាត្រា២៦នៃរដ្ឋធម្មនុញ្ញព្រះមហាក្សត្រត្រូវតែចុះហត្ថលេខានិងផ្តល់សត្យាប័នទៅលើសន្ធិសញ្ញាអន្តរជាតិ ទាំងទ្វេភាគី និង ពហុភាគី និង កតិកាសញ្ញាដែលបានអនុម័តដោយរដ្ឋសភា និង ព្រឹទ្ធសភា។ បន្ទាប់ពីបានផ្តល់សត្យាប័ន សន្ធិសញ្ញាអន្តរជាតិក្លាយជាច្បាប់ជាតិដោយស្វ័យប្រវត្ថិ ហើយត្រូវបានប្រើប្រាស់ដូចជាមូលដ្ឋាននៃការសេចក្តីសម្រេច របស់យុត្ថាធិការ។

សេចក្តីសម្រេចឆ្នាំ ២០០៧ របស់ក្រុមប្រឹក្សាធម្មនុញ្ញបានអះអាងថា ច្បាប់អន្តរជាតិត្រូវបានអនុវត្តន៍ដោយផ្ទាល់ដោយ ដោយចៅក្រមដែលត្រូវតែធ្វើការពិចារណាទៅលើច្បាប់អន្តរជាតិក្នុងដំណើរការនៃការសំេរចរបស់ពួកគេ។ មាត្រា៣១នៃរដ្ឋធម្មនុញ្ញបានផ្តល់ច្បាប់សិទ្ធិមនុស្សអន្តរជាតិជាពិសេសចែងក្នុងធម្មនុញ្ញអង្គការសហប្រជាតិសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និង អនុសញ្ញាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិកុមារ និង សិទ្ធិស្រ្តី ត្រូវតែគោរពហើយជាផ្នែកមួយនៃច្បាប់ក្នុងស្រុក។មិនមានការចង្អុលបង្ហាញយ៉ាងច្បាស់លាស់នៃមាត្រានៃច្បាប់អន្តរជាតិនៅក្នុងឋានានុក្រមនៃបទដ្ឋានគតិយុត្ត ឬ នៅក្នុងរដ្ឋធម្មនុញ្ញនោះ ទេ ឬ សេចក្តីសម្រេចរបស់តុលាការកម្ពុជា និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ទោះបីជាយ៉ាងណាក៏ដោយវាត្រូវបានសន្មត់ថាច្បាប់អន្តរជាតិមានឋានានុក្រមទាបជារដ្ឋធម្មនុញ្ញ។តាំងតែពី សន្ធិសញ្ញា និង កតិកាសញ្ញាត្រូវតែអនុម័តដោយរដ្ឋសភា។ វាត្រូវតែនៅលើ យ៉ាងហោចណាស់ មានឋានានុក្រមស្មើរច្បាប់ក្នុងស្រុក។



Comments