សំណួរដែលត្រូវបានសួរជាញឹកញយ (FAQ)



  • តើខ្ញំុអាចស្វែងរកឯកសារច្បាប់នៅលើគេហទំព័រ Chbab.net ដោយរបៀបណា ?


Chbab.netត្រូវបានរៀបចំយ៉ាងពិសេសសំរាប់អ្នកប្រើប្រាស់ទាំងឡាយ ដែលនៅក្នុងនោះមានឧបករណ៍ជាច្រើន ដើម្បីយកមកប្រើប្រាស់ជាផ្លូវការ និង ជាបទពិសោធន៍


ឧបករណ៍ទាំងនោះរួមមាន៖

  • ការស្រោវជ្រាវដោយគ្រាន់តែវាយចំណងជើង ហើយវានឹងកាន់តែងាយស្រួលប្រសិនអ្នកដឹងពីចំណង នោះច្បាស់។

  • ការស្រោវជ្រាវដោយផ្អែកគឺក្នុងនោះមានជម្រើស៨ យ៉ាងដែលទាក់ទងនឹងប្រភពច្បាប់នោក្នុងប្រទេស កម្ពុជាដែលមានដូចជា បទបញ្ជា រដ្ឋធម្មនុញ្ញ សេចក្តីសំរេច ច្បាប់ ប្រកាស ព្រះរាជក្រឹត្យ៉ អនុក្រឹត្យ៉ និង សន្ឋិសញ្ញ  សម្រាប់ពត័មានបន្ថែមទាក់ទងនឹងឋានានុក្រមច្បាប់ខ្មែរសូមអាន នៅទីនេះ

  • ការស្រោវជ្រាវទៅតាមប្រភេទគឺមាន១៩ ជម្រើសដែលអាចធ្វើទៅបានដោយគ្របដណ្តប់ទៅលើ ប្រភេទច្បាប់ទាំងអស់ (ច្បាប់ពាណិជ្ជកម្ម ក្រមព្រហ្មទ័ណ្ឌ ច្បាប់ការងារ ល)។

  • ការស្រោវជ្រាវទៅលើទិន្នន័យដែលមានស្រាប់គឺ​ អ្នកប្រើប្រាស់គ្រាន់តែជ្រើសរើសទៅពាក្យគន្លឺះដែល មានស្រាប់ដែលបង្ហាញដោយមាតិកានោះវានឹងចេញឯកសារច្បាប់ទាំងនោះ។


ឧបករណ៍ ឬ​ របៀបទាំងនេះនឹងត្រូវបានប្រើតាមបំណងរបស់អ្នក នៅពេលដែលការស្រោវជ្រាវរបស់អ្នកនៅលើ Chbab.net។ សំរាប់ការស្រោវជ្រាវជាទូទៅ​ អ្នកប្រើប្រហែលជាធ្វើការពិចារណាត្រឹមតែការស្រោវជ្រាវមួយផ្នែក ប៉ុណ្ណោះទៅតាមប្រភេទច្បាប់ហើយChbab.netនឹងនាំអ្នកទៅឃើញឯកសារច្បាប់ខុសគ្នាជាច្រើនទៅតាមប្រភេទរបស់វា។ សំរាប់ ការស្រោវជ្រាវលំអិត អ្នកប្រើប្រាស់គួរតែប្រើវិធីទាំងពីរទាំងការប្រើពាក្យគន្លឹះ និង វាយអក្សរទៅតាមប្រភេទច្បាប់។


  • ប្រសិនបើឯកសារដែលខ្ញំុកំពុងស្វែងរកនៅលើគេហទំព័រ Chbab.net ប៉ុន្តែមិនឃើញទល់តែសោះ តើខ្ញំត្រូវធ្វើដូចម្តេច ?


ក្រុមការងាររបស់យើងកំពុងតែខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបញ្ចូលឯកសារច្បាប់ជាច្រើនជា សាធារណៈហើយមិនគិតថ្លៃ។ ទោះបីជាយ៉ាងណាក៏ដោយ ដំណើរការនេះត្រូវប្រើរយៈពេលវែងដើម្បីស្វែងរក ឯកសារច្បាប់នៅប្រទេសកម្ពុជាដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ក្នុងនាមជាអង្គការសង្គមសីុវិលដែលប្រមូល ឯកសារច្បាប់ទាំងអស់នេះ ផងដែរយើងក៍ជំរុញ និង លើកទឹកចិត្តអ្នកប្រើប្រាស់ទាំងនោះធ្វើការស្នើរមកដល់ក្រុម ការងារ ឬ​ផ្តល់ពត៌មានទៅលើឯកសារច្បាប់ទាំងឡាយណាដែលមិនត្រូវបានបញ្ចូលលើគេហរទំព័រ Chbab.net របស់យើង។ ក្រុមការងាររបស់យើងនឹងបញ្ចូលបន្ថែមទៀតទៅលើឯកសារដែលបានស្នើរសំុនោះដោយធ្វើការកត់សម្ពាល់និងបង្ហាញថាវាជាច្បាប់ថ្មីដែលទើបនឹងដាក់បញ្ចូល។ដូច្នេះសមាគមន៍ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចនឹងទទួលបានផលប្រយោជន៍ពីវាជាក់ជាមិនខាន។ អ្នកអាចធ្វើការទំនាក់ទំនងដើម្បីស្នើរតាមរយៈអីុម៉េល



  • ចុះប្រសិនបើគេហរទំព័រប្រភពច្បាប់មួយចំនួនមិនអាចប្រើប្រាស់បាន តើខ្ញំុត្រូវធ្វើដូចម៉េ្តច ?


ដោយសារដំណើរការនៃការគ្រប់គ្រង និង គេហ័រទំព័រជាច្រើនដូច្នេះយើងឃើញថាគេហរទំព័រមួយចំនួនមិនត្រូូវបាន បង្ហាញជាបណ្តោះអាសន្ន ហើយយើងពិតជាធ្វើការសំុទោសជាខ្លាំងចំពោះបញ្ហាទាំងនេះ ប្រសិនបើវាពិតជាកើត ឡើងពិតមែន។ ក្រុមការងាររបស់យើងកំពុងខិតខំជាខ្លាំងដើម្បីធានាថា ឯកសារច្បាប់នីមួយៗគឺមានទិន្នន័យពេញ លេញ។ ទោះបីជាយ៉ាងណាក៏ដោយ យើងលើកទឹកចិត្តអ្នកប្រើប្រាស់ដើម្បីផ្តល់ពត៌មានដល់ពួកយើងដោយ គ្រាន់តែ បំពេញបែបបទ ទៅលើ គេហរទំ័ព័រដែលមិនអាចប្រើប្រាស់ទាំងនោះ ហើយវានឹងបង្ហាញអ្នកជាថ្មីម្តងទៀតដោយមាន ការកត់ចំណាំខ្លីៗនៅជិតនោះ។



  • តើទិន្នន័យទាំងនេះត្រូវបានបញ្ចូលបន្ថែម ឬ​ កែប្រែដែរឬទេ ?


ទិន្នន័យ Chbab.net ជានិច្ចកាលត្រូវបានពិនិត្យមើលដើម្បីកែប្រែ និង បញ្ចូលទិន្នន័យជារៀងរាល់ សប្តាហ៍ទាំងឯកសារច្បាប់ និង ពត៌មានមួយចំនួនជារៀងរាល់សប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលអាចធ្វើទៅតាមរបស់ក្រុមការងាររបស់យើង និង ឯកសារច្បាប់ទាំងអស់ហើយវានឹងត្រូវបានបញ្ចូល បន្ថែមជាញឹកញាប់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ក៏នៅតែអាចផ្តល់ពត៌មានតាមរយៈអីុម៉េល chbabproject@destinationjustice.org.


  • តើខ្ញំុអាចឃើញអក្សរខ្មែរដោយរបៀបណានៅលើឧបករណ៍ប្រើប្រាស់របស់ខ្ញំុ ?


អក្សរខ្មែរនឹងត្រូវបង្ហាញឲ្យអ្នកនូវរបៀបទាញយក  Khmer Unicode លើ  Windows, Mac និង Linux។ សូមមេត្តាចូលទៅកាន់គេហទំព័រ download page


  • តើខ្ញំុអាចចែករំលែកទៅដល់ Chbab.net ដោយរបៀបណា ?

គំរោង Chbab.net ត្រូវបានរៀបចំដោយការរកឃើញដោយអង្គការសង្គមសីុវិលដោយប្រើវិធីទំនើបនៃការបង្ហាញ ចំណេះដឹងច្បាប់ និង ទិន្នន័យរួមគ្នា។ ម៉្យាងទៀត យើងខ្ញំុពិតជាជំរុញដល់អង្គការ និង បុគ្គលទាំងឡាយធ្វើការចែក រំលែកទៅលើគំរោងនេះ នៅក្នុងទស្សនះវិស័យដើម្បីពង្រឹងនិងបន្ថែមឯកសារច្បាប់ និង នីតិរដ្ឋនៅក្នុងប្រទេស កម្ពុជា ដោយអ្នកអាចធ្វើការចែករំលែកតាមវិធីជាច្រើនដូចខាងក្រោមនេះ៖

  • ស្នើរឲ្យពួកយើងបន្ថែមនូវឯកសារច្បាប់ដែលមិនទាន់មានលើទិន្នន័យស្រាប់chbabproject@destinationjustice.org

  • ផ្តល់យោបល់ និង ធ្វើការរិះគន់ស្ថាបនាទៅលើការប្រើប្រាស់ ឬ គុណភាពរបស់ Chbab.net គ្រាន់តែបំពេញ បែបបទ

  • ផ្តល់ពត៌មានដល់ក្រុមការងារទៅដល់គេហ័រទំព័រទាំងឡាយណាដែលមិនដំណើរការដោយផ្តល់ពត៌មានបំពេញ បែបបទ

  • ក្លាយទៅជាសមាជិកសមាគមន៍ច្បាប់ និង អត្ថប្រយោជន៍ពីការដឹងពត៏មានជារៀងរាល់ថ្ងៃ ការអញ្ជើញឲ្យ ចូលរួមព្រឹត្តិការណ៍សំខាន់ សិក្ខាសិលា និង ការកត់ត្រាឯកសារច្បាប់មួយចំនួន។ ដើម្បីក្លាយជាសមាជិក សូមមេត្តាផ្ញើរពួកយើងនូវ ការងារ អាយុ ស្ថាប័នដែលអ្នកធ្វើការមក នៅទីនេះ យើងនឹងចុះឈ្មោះអ្នក។

  • ក្រុមការងាររបស់យើងជានិច្ចកាលស្វែងរកអ្នកដែលមានវិជ្ជាជីវៈដើម្បីធ្វើឲ្យប្រសើនូវគោលការណ៍នីតិរដ្ឋ។ ប្រសិនបើអ្នកគិតថាពត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចទៅនឹងអ្វីដែលយើងបានពន្យល់ សូមមេត្តាផ្ញើរ CV មក អីុម៉េល chbabproject@destinationjustice.org.

ឧបត្តម្ភ

ប្រសិនបើអង្គការរបស់អ្នកមានចំណាប់អារម្មណ៍ដើម្បីគាំទ្រគំរោង និង លើកកម្ពស់ពត៌មានច្បាប់ នៅក្នុងប្រទេសកម្ពូជា អ្នកអាចធ្វើការឧបត្តម្ភទៅ​ Chbab.net ដើម្បីជំរុញបន្ថែមឲ្យមាននិរន្តរភាព។

ពត៌មានបន្ថែមសូមទំនាក់ទំនង chbabproject@destinationjustice.org.  



  • តើខ្ញំុអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទៅលើគេហទំព័រនេះបានដោយរបៀបណា ?

ដើម្បីធានានិរន្តភាពរបស់គេហទំព័រមួយនេះដោយប្រើហិរញ្ញុវត្ថុយើងនឹងទុកទីកន្លែងមួយចំនួនសំរាប់ការផ្សាយពាណិជ្ជកម្ម។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍និងធ្វើការពិភាក្សាគ្នាបន្ថែមសូមមេត្តាទំនាក់ទំនងដោយបំពេញ បែបបទ ឬផ្ញើរទៅកាន់ chbabproject@destinationjustice.org.



ប្រសិនបើអ្នកមានសំណួរបន្ថែម ឬ យោបល់យ៉ាងណានោះ សូមកំុស្ទាក់ស្ទើរទាក់ទង chbabproject@destinationjustice.org ហើយយើងនឹងឆ្លើយតបទៅវិញ

Comments