គម្រោង

ការព្រងើយមិនយកចិត្តទុកដាក់លើបញ្ហាច្បាប់ អាចបណ្តាលអោយកើតមានជារឿយៗដល់បុគ្គលម្នាក់ៗ និងសហគមន៍នានា នូវការខកខានមិនបានប្រើប្រាស់សិទ្ធិស្របច្បាប់ដែលខ្លួនមានហើយព្រមទាំងអាចធ្វើឲ្យមានការកើនឡើងនៃភេទនីយភាពក៏ដូចជាភាពទទួលរងនូវការបាត់បង់សិទិ្ធផងដែរ។ ដោយហេតុនេះ Destination Justice ធ្វើការផ្តោតសំខាន់ទៅលើតម្រូវការនៃការទទួលបាន សិទ្ធិប្រើប្រាស់ច្បាប់ជាសកលក៏ដូចជាការបង្កើនការយល់ដឹងអំពីសិទ្ធិកាតព្វកិច្ចនិងមូលដ្ឋាននីតិបញ្ញត្តិដែលជាធាតុផ្សំសំខាន់របស់សង្គមមួយ ដែលប្រកបដោយភាពយុត្តិធម៌ និងសមភាព ស្របតាមតាមគោលការណ៍នីតិរដ្ឋ។


តើកម្មវិធីកម្រងនីតិកម្ពុជា "Chbab.net" ជាអ្វី?


គម្រោងChbab.net របស់ Destination Justice គឺជាផ្នែកមួយនៃកម្មវិធីកម្រងនីតិកម្ពុជា ដែលមាន គោលបំណងបំពេញគម្លាត ដែលកើតមានឡើងរវាងការកើនឡើងយ៉ាងឆាប់រហ័សនៃធនធានច្បាប់ក្នុងប្រទេសកម្ពុជា និងការទទួលបានព័ត៌មាននៅមានកំរិតនៅក្នុងវិស័យច្បាប់នេះផ្ទាល់។គោលបំណងចម្បងនៃគម្រោងនេះ គឺធ្វើអោយមានការកើនឡើងនៃការទទួលបានព័ត៌មានផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋកម្ពុជា។ លទ្ធផលជាបឋមរបស់គម្រោងនេះ គឺការបង្កើតអោយមានប្រព័ន្ធទិន្ន័យ លើបណ្តាញអ៊ីនធើណេតមួយ ដែលផ្ទុកទៅដោយបទដ្ឋានគតិយុត្តិរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងអស់ ជាខេមរភាសា ជាភាសាអង់គ្លេស និង/ឬ ជាភាសាបារាំងដែលជាបានចូលជាធរមាន។ គេហទំព័រនេះ ក៏នឹងបង្ហេាះ blog មួយផងដែរ ដែលបង្ហាញពីបទវិភាគ និងបរមាធិប្បាយរបស់ អ្នកវិជ្ចាជីវៈច្បាប់ ទៅលើបញ្ហាច្បាប់នានា។ ដើម្បីធ្វើអោយការប្រើប្រាស់ និងការយល់ដឹងច្បាប់ ជាអតិបរិមា Chbab.net ត្រូវបានរៀបចំឡើងក្នុងលក្ខណៈមួយ ដែលបង្កអោយមាន ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយជានិច្ចជាកាលនឹងមានការបញ្ចូលបទបញ្ញត្តិថ្មីៗដែលចូល ជាធរមាន។ គេហទំព័រនេះ នឹងផ្តល់សេវាជាធនធានសំខាន់មួយសម្រាប់អ្នកច្បាប់ និងបុគ្គលមិនមែន ជាអ្នកច្បាប់ ដែលកំពុងប្រឈមមុខនឹងផលវិបាកក្នុងទទួលបាននូវព័ត៌មានច្បាប់។  គម្រោងនេះ មាន លក្ខណៈច្នៃប្រឌិត សាមញ្ញ និងមិនគិតថ្លៃពីអ្នកប្រើប្រាស់ទេ។ គម្រោងនេះ មានលក្ខណៈប្រត្យក្ស និងមិនមាននិន្នាការនយោបាយទេ។ ហើយគោលដៅរបស់គម្រោង គឺផ្អោតទាំងស្រុងទៅលើការផ្សព្វផ្សាយព័ត៌មានជាសារវន្ត ដែលជួយលើកកម្ពស់ប្រជាជន និងបង្កើន ចំណេះដឹង ក៏ដូចជាការយល់ដឹងពីបញ្ហាច្បាប់។

ហេតុអ្វីបានជាគម្រោងនេះមានសារៈសំខាន់?


សកម្មភាពកំពុងអនុវត្តរបស់ Destination Justice បានបង្ហាញអោយឃើញនូវតម្រូវការក្នងការ ធ្វើអោយប្រសើរ លើការទទួលបានពត៌មានរបស់សាធារណជន នូវព័ត៌មានច្បាប់ ក៏ដូចជាសេចក្តីសម្រេច ផ្សេងៗ ទាំងផ្នែកគុណភាព និងបរិមាណ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គនីតិបញ្ញត្តិកម្ពុជា បានបោះជំហានយ៉ាងសំខាន់ជាច្រើនក្នុងការអភិវឌ្ឍ និងពង្រីកក្របខណ្ឌច្បាប់ ហើយកំនើនយ៉ាងឆាប់រហ័សនៃចំនួនអត្ថបទច្បាប់ជាច្រើន ត្រូវបានអនុម័តនៅព្រះរាជាណាចក្រកម្ពុជា។ ទោះបីជា យ៉ាងនេះក្តី អត្ថបទច្បាប់កម្ពុជាជាច្រើន នៅតែពិបាកសែ្វងរក ឬ​ក៏ភាពលំបាកក្នុងការស្វែងរកទីតាំង ច្បាប់ទាំងនោះនៅតែមានដដែរ។ ជាលទ្ធផល ប្រជាជនជាច្រើន មិនបានជ្រាបពីអត្ថិភាពទាំងស្រុង របស់ច្បាប់មួយចំនួន ឬមិនដឹងអំពីមាតិកា និងខ្លឹមសារពិស្តាររបស់ច្បាប់មួយចំនួន។ ដោយ ការប្រើប្រាស់បច្ចេកវិទ្យាមានការកើនឡើងក្នុងសង្គមកម្ពុជា ក៏ដូចជាការកើនឡើងនៃការប្រើប្រាស់ ប្រពន្ធ័អ៊ីនធើណេត ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ Destination Justice ជឿជាក់ថា ភាពខ្វះចន្លោះក្នុងការយល់ដឹងពីច្បាប់អាចបំពេញដោយប្រព័ន្ធទិន្ន័យលើបណ្តាញអ៊ីនធើណេតមួយ ដែលពិស្តារនិង ឥតគិតថ្លៃក្នុងការប្រើប្រាស់ ហើយដែលមាន ផ្ទុកទៅដោយ អត្ថបទច្បាប់របស់កម្ពុជា ក៏ដូចជាច្បាប់អន្តររជាតិដែលពាក់ពន្ធ័ផងដែរ។



តើលទ្ឋផលបស់គម្រោងមានអ្វីខ្លះ?

  • ភាពឥតគិតថ្លៃទាំងស្រុង ការច្នៃប្រឌិត និងយន្តការងាយស្រួលសម្រាប់អ្នកប្រើប្រាស់

  • ការបង្កើត និងការរក្សាពត៌មានគេហទំព័រ Chbab.net

  • ការបញ្ចូលអត្ថបទច្បាប់ខ្មែរដែលចូលជាធរមាន ជាខេមរភាសា ជាភាសាអង់គ្លេស និងជាភាសាបារាំង

  • ការបញ្ចូលរអត្ថបទច្បាប់អន្តរជាតិដែលពាក់ព័ន្ធ ជាខេមរភាសា ជាភាសាអង់គ្លេស និងជាភាសាបារាំង

  • ការតាមដានលើច្បាប់ថ្មីៗ និងបញ្ចូលច្បាប់ថ្មីៗទាំងនេះក្នុងគេហទំព័រ

  • ការបង្កើតនិងរក្សា blog ដែលត្រូវបានបង្ហេាះនិងធ្វើបរមាធិប្បាយច្បាប់

  • ការបញ្ចូលព័ត៌មានថ្មីៗ ដែលទាក់ទងនឹងការទទួលបាននូវព័ត៌មានច្បាប់។



តើអត្ថប្រយោជន៍រយៈពេលវែងមានអ្វីខ្លះ?

  • ភាពសាមញ្ញ និងការប្រើប្រាស់ដោយឥតគិតថ្លៃនូវធនធានច្បាប់ដែលទាក់ទងនឹងកម្ពុជា

  • ការកើនឡើងនៃការប្រើប្រាស់នីតិកម្ពុជាសម្រាប់សាធារណជន

  • ការកើនឡើងនៃការប្រើប្រាស់នីតិកម្ពុជាសម្រាប់សិស្ស និសិ្សត និង អ្នកវិជ្ជាជីវៈច្បាប់

  • ការកើនឡើងនៃការយល់ដឹង និងចំណេះដឹងលើនីតិកម្ពុជា

  • ការពង្រឹងលើការយល់ដឹង និងចំណេះដឹងលើនីតិអន្តរជាតិដែលពាក់ពន្ធ័

  • ការអភិវឌ្ឍបង្កើតនូវឧបករណ៍ស្រាវជ្រាវដោយឥតគិតថ្លៃមួយសម្រាប់បុគ្គលនានា​ដែលរស់នៅក្នុងប្រទេសកម្ពុជា និងនៅឯបរទេស

  • ការបង្កើនតម្លាភាព។